ព័ត៌មានជាតិ

សង្ស័យស្រេកទឹកខ្លាំង បណ្តាលឱ្យខ្យល់គរ ដាច់ដង្ហើមស្លាប់

កណ្តាល: បុរសម្នាក់ ដេីរពីជេីងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦ ហេីយរេីសដបទឺកសុទ្ធ ដែលមានទឺក រួចលើកផឹក ហេីយស្រោចលេីខ្លួន និងលេីក្បាល បន្តដំណើររហូតដល់មុខផ្ទះអ្នកភូមិ បម្រុងដេីរឆ្លងថ្នល់ ក៏ដួលផ្ងាក្រោយដេកសន្លប់នៅលេីទ្រូងថ្នល់តែម្ដង លុះបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់ នៅថ្ងៃទី២០ មេសា ២០១៦ នេះ គួរឱ្យអាណោចអាធម្មបំផុត។

មន្ត្រីមានសមត្ថកិច្ច បានប្រាប់ឱ្យ Post News ដឹងថា វេលាម៉ោង០១ និង០០នាទី រសៀលថ្ងៃដដែល បុរសជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ អ៊ូច សាវ៉ុន ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ មុខរបរកសិករ មានប្រពន្ធឈ្មោះ តឹក សុនឿន អាយុ ២៤ឆ្នាំ រស់នៅជាមួយគ្នា និងប្រកបមុខរបរដូចគ្នា។

នៅថ្ងៃកេីតហេតុ ត្រង់ចំណុចមន្ទីរពេទ្យរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្កណ្ដាល ជនរងគ្រោះ បានដេីពីទិសខាងជេីង ឆ្លងកាត់ថ្នល់ពីកេីតទៅលិច ពីលិចទៅកេីត ចុះឡេីងៗ បណ្ដាលឱ្យដួលផ្ងាក្រោយ នៅចំហៀងថ្នល់ខាងកេីត រួចខំក្រោកស្រវេស្រវ៉ា បន្តដេីរទៅទិសខាងលិច ទំនងស្លឈាម ឃេីញដូច្នេះ ឈ្មោះ ទ្រី សូនី បានទូរសព្ឌ័ហៅ
សមត្តកិច្ច ឱ្យជួយអន្តរាគមន៏ ហេីយបានហៅឡានពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី រកាកោង ពេលទៅដល់មន្ទីពេទ្យ គ្រូពេទ្យបានដាក់សេរ៉ូម និងបញ្ចូលខ្យល់អុកសុីសែន រយះពេលកន្លះម៉ោងក្រោយមក ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីពេទ្យ ដោយដៃស្ដាំ ជាប់សេរ៉ូមនៅឡើយ។

យោងតាមការបំភ្លឺ ពីសាក្សីឃេីញហេតុការណ៍ បានឱ្យដឹងថា នៅថ្ងៃកេីតហេតុ វេលាម៉ោង០៨:៣០នាទី ព្រឹក គេបានឃេីញជនរងគ្រោះ ដេីរពីជេីងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦ ហេីយរេីសដបទឺកសុទ្ធ ដែលមានទឺកយកមកផឹក ហេីយស្រោចលេីខ្លួន និងលេីក្បាល ទើបបន្តដំណើរ រហូតដល់មុខផ្ទះ ឈ្មោះ ទ្រី សូនី នៅវេលាម៉ោង១២:២៨នាទី ថ្ងៃត្រង់ ក្នុងភូមិវត្ត ចាស់ឃំុព្រែកដំបង ជនរងគ្រោះដេីរឆ្លងថ្នល់ រួចដួលផ្ងាក្រោយ ហេីយដេកសន្លប់នៅលេីទ្រូងថ្នល់ តែម្ដង បន្ទាប់មកឈ្មោះ ទ្រី សូនី បានរាយការណ៍ឱ្យប៉ុស្តិ៍នគរបាលព្រែកដំបង ដេីម្បីធ្វេីអន្តរាគមន៌ ដោយដឹកជនរងគ្រោះ តាមរថយន្តសង្រោះ មកកាន់មន្ទីរពេទ្យរកាកោងទី១។

ឆ្លងតាមការពិនិត្យ ស្នាកស្នាមលេីខ្លួនជនរងគ្រោះ អាចសន្និដ្ឋានបានថា គឺពំុមានស្នាកស្នាមអ្វីពាក់ពន្ធ័នឹងបទល្មេីសព្រហ្មទណ្ឌឡេីយ។ ដោយហេតុនេះ លោកគ្រូពេទ្យ ហៃ ស័ក្តិលីន បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គរ។ គួរបញ្ជាក់ថា ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សពជូន ទៅឈ្មោះ សា ស៊ន ត្រូវជាឪពុកនៃសព ដេីម្បីយកធ្វេីបុណ្យតាមប្រពៃណី៕

photo_2016-04-21_00-32-33 photo_2016-04-21_00-32-36 photo_2016-04-21_00-32-39 photo_2016-04-21_00-32-42 photo_2016-04-21_00-32-46 photo_2016-04-21_00-32-49 photo_2016-04-21_00-32-52 photo_2016-04-21_00-32-55

មតិយោបល់