ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន! ប្រពន្ធបាត់ប្ដីមួយយប់ ព្រឹកទ្បើងឃើញប្ដី ស្លាប់ដោយសារពស់ចឹក…

បាត់ដំបង: កាលណីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់ ដោយត្រូវពស់ចឹក នៅចំណុចអូរព្រហ៊ូត ភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

ជនរងគ្រោះឈ្មោះ អិត ទឿយ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នចំណុចកើតហេតុខាងលើ មុខរបរកម្មករ។

តាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ភាន សុផាត អាយុ ៣១ ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្តីគាត់ បានចេញពីផ្ទះនៅម៉ោង០៦ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីទៅបាញ់សត្វ ដោយឃើញយក កាំភ្លើងឆ្នៃព្រួញបាញ់កណ្តុលទៅជាមួយ លុះដល់ម៉ោង ១១ បាយថ្ងៃត្រង់ ពុំឃើញប្តីត្រឡប់មកផ្ទះវិញ ខ្លួនបានទៅតាមរកដល់យប់តែមិនឃើញ។

លុះព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨ ខ្លួនក៏បានប្រាប់អ្នកភូមិឲ្យជួយដើររក ដល់វេលាម៉ោងប្រហែល ២ រសៀល ទើបអ្នកភូមិបានប្រទះឃើញសាកសពប្ដីរបស់គាត់ បានដេក ស្លាប់ក្នុងចម្ការខាងលើ។

តាមការត្រួតពិនិត្យសាកសព ជនរងគ្រោះ ​ដេកស្លាប់ក្នុងស ភាព អត់អាវស្លៀកខោខៅប៊ូយជើងវែង ក្បាលទៅទិសខាងកើត ដៃខាងឆ្វេងកាន់ជាប់កាំភ្លើងឆ្នៃបាញ់កណ្តុល ដោយមានព្រួញដែកនៅជាប់និងកាំភ្លើង ជើងទាំងពីរសណ្តូកទៅទិសខាងលិច មានសភាពហើម និងធុមក្លិនស្អុយ ។

តាមការពិនិត្យស្លាកស្មាម សមត្ថកិច្ចបានសន្និដ្ឋានថា សពជនរងគ្រោះ បានស្លាប់ដោយសត្វមានពិសចឹកប្រាដកមែន។ បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យប្រពន្ធ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់