ព័ត៌មានជាតិ

រថយន្តរបស់ក្រុមហ៊ុនដឹកប្រេង សាវីមិច ពន្លះម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩០.១៩១ ភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តពីចំហៀង ក្នុងទិសដៅផ្ទុយគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ របួសធ្ងន់០១នាក់ភេទប្រុស ដែលបើកបរដោយ ម៉ូតូម៉ាកឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1H 0603 បើកបរដោយឈ្មោះ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ(ស្លាប់នៅនឹងកន្លែងកើតហេតុ)មិនពាក់មួកសុវិត្ថភាព ។
រួមដំណើរឈ្មោះ នី វាសនា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (របួសធ្ងន់)មិនពាក់មួកសុវិត្ថភាព ។
ចំណែករថយន្តម៉ាកហ៊ីណូ(HINO) ពណ៍ស ស្លាកលេខ ភ្នំពេញ 3D 2836 របស់ក្រុមហ៊ុនដឹកប្រេងសាវីមិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ ទៅចតទុកនៅភូមិអំពិល ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ រួចរត់គេចខ្លួនបាត់ ។
មូលហេតុដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តពីចំហៀងខាងស្ដាំ ដែលកំពង់បើកបរពីកើតទៅលិច។
ក្រោយពេលកើតហេតុវត្ថុងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីរងចាំការដោះស្រាយ៕

 

 

 

មតិយោបល់