ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសបុរសស្ត្រី ៣នាក់

កោះកុង: កាលពីវេលាម៉ោង ១១ និង ១០នាទីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ នៅផ្លូវបំបែក ក្នុងភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ (បើកបរបញ្រ្ចាសទិសគ្នា)។

ជនរងគ្រោះទី១ឈ្មោះ បូរី សុខជុន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិជ្រោយស្វាយខាងកើត ឃុំ ជ្រោយស្វាយ ( រងរបួសស្រាល) ទី២ឈ្មោះ ឌួង សុផល ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ភ្នំស្រឡៅ ឃុំ ជ្រោយស្វាយ (រងរបួសស្រាល) និងអ្នករួមដំណើរ -ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ (របួសធ្ងន់បាក់ជើង)។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ចំណែកវត្ថុតាងទាំងពីរ សមត្ថកិច្ច បានយកទៅរក្សារទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់