ព័ត៌មានជាតិ

ព្រលឹងចុងសក់ ជួបរឿងរន្ធត់ទាំងព្រឹក! បុរសម្នាក់ ចង.កសម្លាប់ខ្លួនលើដើមឈើ

សៀមរាប: កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនឯង លើដើមឈើ ត្រង់ចំណុចភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ចន សុខ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

មូលហេតុ៖ តូចចិត្តប្រពន្ធសុំលែង និងជាមនុស្សញៀនស្រា។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ តែពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់