ព័ត៌មានជាតិ

គ្រួសារក្រីក្ររស់នៅជាមួយជំងឺអេដស៍ និងមានពិការទទួលបានអំណោយផ្ទះពីកាកបាទក្រហមកម្ពុជា

សៀមរាបៈ លំនៅឋានដែលធ្វើអំពីឈើ ប្រក់ដំបូលស័ង្កសី មានជញ្ជាំងក្តារ បណ្តោយ ៥ម៉ែត្រ ទទឹង ៤ម៉ែត្រ និង ចាក់ ក្រាលសាប ត្រូវបានប្រគល់​ជូនគ្រួសារ ក្រីក្ររស់នៅជាមួយជំងឺអេដស៍ និងមានពិការតាមរយៈសាខាកាកបាទក្រហមខេត្តសៀមរាបនាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ។

ក្នុងឱកាសនោះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក សន ស៊ីម ដើមឡើយបានរស់នៅលើដីចំណីផ្លូវ នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ហើយបានមករស់នៅភូមិគោកដូង សង្កាត់ទឹកវិល មានដីទទឹង៥ម៉ែត្រ បណ្តោយ២៦ម៉ែត្រ តែរស់នៅក្រោមដំបូល តង់កៅស៊ូ​ធ្លុះធ្លាយជាគ្រួសារក្រីក្ររស់នៅជាមួយជំងឺអេដស៍ទៀតផង។

ក្រោមការអំពាវនាវ របស់សាខាកាកបាទក្រហមខេត្តទើបមានសប្បុរសជនដែលមានលោក ណៅ បណ្ណាការ ជាមន្ត្រីសាខាគយរដ្ឋាករខេត្តសៀមរាប បានជួយឧបត្ថម្ភទើប​បានសាងសង់លំនៅឋាននេះឡើង ជូនដល់គ្រួសារគាត់ឲ្យបានរស់នៅបានសមរម្យ។

អំណោយដែលផ្តល់ជូននាពេលនោះ រួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកបរិសុទ្ធ៥យួរ ។ ក្នុងនោះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានឧបត្ថម្ភបន្ថែមនូវថវិកា ៤០ម៉ឺនរៀល រួមទាំងព្រះសង្ឃនៅវត្តកណ្តាល ស្រុកជីក្រែង ប្រទាននូវ គ្រែដេកមួយផងដែរ។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមមរាប បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌ ដើម្បីប្រគល់ជូនដល់គ្រួសារលោក សន ស៊ីម អាយុ ៤១ឆ្នាំ ប្រពន្ធឈ្មោះ ជ័យ ស៊ីថា អាយុ ៣៨ឆ្នាំ មានកូនប្រុសស្រី២នាក់ កូនស្រីទី១ ជាកូនចិញ្ចឹម, ទី២ ជាកូនបង្កើតភេទប្រុស ពិការពីកំណើត ដោយជំងឺស្គន់ និង មានមុខរបររត់រម៉ក រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ៕

គ្រួសារក្រីក្រគ្រួសារក្រីក្រគ្រួសារក្រីក្រគ្រួសារក្រីក្រគ្រួសារក្រីក្រ

មតិយោបល់