ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់ កំពុងធ្វើការសុខៗ មិនប្រយ័ត្នឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្ស ស្លាប់ និងរបួស ២នាក់ភ្លាមៗ

ភ្នំពេញៈ បុរសជាកម្មករសំណង់២នាក់ ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ឆ្លងចរន្តភ្លើង នៅពេលកំពុងធ្វើការងារលាយបេតុង បណ្ដាលឲ្យឆក់អ្នកទាំងពីរតែម្ដង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅសំណង់ផ្ទះល្វែង កំពុងសាងសង់មួយកន្លែង តាមផ្លូវលំក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ម៉ៃ ស៊ីម៉ាត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ (ស្លាប់)។ ចំណែកកម្មករម្នាក់ទៀត រងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាអ្នករួមការងារ ក្រោយកើតហេតុភ្លាមៗ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ដំណើររឿង៖ មុនកើតហេតុ ខណៈដែលកម្មករ៣នាក់ នាំគ្នាលាយបេតុង ដើម្បីបៀកបិទ ជញ្ជាំង ប្លង់សេ ក្រោយពីលាយច្របល់បេតុងរួច ក៏នាំគ្នាសែងរន្ទា បង្ខិត ជាចៃដន្យ ជើងរន្ទាសង្កត់លើខ្សែភ្លើង បណ្តាលឲ្យ ឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះ២នាក់តែម្តង។

ក្រោយកើតហេតុ សមកិច្ចមូលដ្ឋាន ចុះទៅពិនិត្យ សាកសួរជាក់ស្តែង និងទាក់ទងសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់