ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូហ្វីណូមួយគ្រឿង ពណ៌ទឹកសមុទ្រលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AN-4836 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿនទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចមិនដឹងយ៉ាងមេច ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យម៉ូតូនិងមនុស្សហោះខ្ទាត់ចេញពីគ្នាជាង១០ម៉ែត្រ បោកនិងថ្នល់ស្លាប់ភា្លមៗគួរឲ្យយរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ។ ដោយឡែកសពជនរងគ្រោះ ភ្លាមៗនោះ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់