ព័ត៌មានជាតិ

ប្រទេសនីហ្សេរីយ៉ា៖ នគរបាលបានសម្លាប់ខ្មាន់កាំភ្លើង ១៤នាក់បន្ទាប់ពីពួកគេបានព្យាយាម វាយប្រហារលើស្ថានីយ៍នគរបាលមួយកន្លែង

នគរបាលប្រទេសនីហ្សេរីយ៉ា បានសម្លាប់ខ្មាន់កាំភ្លើង ១៤នាក់បន្ទាប់ពីពួកគេបានព្យាយាម វាយប្រហារលើស្ថានីយ៍នគរបាលមួយកន្លែងនៅរដ្ឋ Benue ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ។

លោកស្រី Catherine Anene អ្នកនាំពាក្យរបស់នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងមួយ ក្រុមមានចំនួនប្រហែល ៥០នាក់ បានបើកការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យ នៅប៉ុស្តិ៍នគរបាលក្នុងទីប្រជុំជន Katsina-Ala ក្នុងការប៉ុនប៉ងរំដោះក្រុមចោរព្រៃសង្ស័យមួយចំនួន ដែលត្រូវបានចាប់ខ្លួនដោយនគរបាលកាលពីថ្ងៃសៅរ៍ និងត្រូវបានឃុំខ្លួននៅក្នុងប៉ុស្តិ៍នគរបាល។

មតិយោបល់