ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប បើកបុករថយន្តកាមរីបាឡែនពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប បុកនិងរថយន្តកាមារីបាឡែន ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅផ្លូវបែកជាបួន កាលពីវេលាម៉ោង១ និង៣០នាទីយប់ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៣០កែង ២២៣ ត្រង់ចំណុចស្តុបក្បាលមាន់ចៃ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y-2685 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង មកដល់ស្តុបក្បាលមាន់ចៃ ស្តុបភ្លើងខៀវ ក៏បន្តដំណើរទៅមុខ ស្រាប់តែមានរថយន្តសេរីទំនើប ម៉ាក (អូរឌី) ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីលិចទៅកើត ជាមួយល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានបុករថយន្តបាឡែនចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរទាំងសងខាងឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ បានឲ្យភាគីទាំងពីរ ធ្វើការចរចារគ្នា ដោយខាងរថយន្តបង្ក (អូរឌី) ព្រមចេញថ្លៃជុសជុលទាំងស្រុង ទៅឲ្យខាងរថយន្តបាទ្បែន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់