បន្ទាយមានជ័យៈ បន្ទាប់ពីភ្លៀងធំមួយមេ នៅក្រុងសិរីសោភ័ណ ក៏ដូចជាទូទាំងខេត្តបន្ទាយមានជ័យ កាលល្ងាចថ្ងៃទី២ ខែកញ្ញា បានធ្វើឲ្យផ្នែកខ្លះ នៃក្រុងរងនូវការលិចផ្លូវ។
បញ្ហានេះ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានចាក់ដី និងដាក់លូ មានមុខតូច ហើយពួកគាត់ចាក់ដីយកផ្លូវមុខផ្ទះ ដើម្បីឆ្លងកាត់ដោយមិនគិត ពីផលប៉ះពាល់ ពេលមានភ្លៀង ទើបបានជាគ្មានផ្លូវទឹកហូរ ដែលជាហេតុនៅពេល មានភ្លៀងធំ ស្ទះចន្តរទឹកហូរមិនទាន់។
ក្នុងនោះដែរ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៩ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បាននាំយគ្រឿងចក្រ កាយស្តាប្រទ្បាយ ដោយលោកបានចុះបញ្ជាដោយផ្ទាល់ ដើម្បីបញ្ចៀសបញ្ហាកុំឲ្យស្ទះទឹក ដែលធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ឬប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ៕
មតិយោបល់