ព័ត៌មានជាតិ

សាហាវណាស់! ខឹងកម្មង់ទិញសាច់គោ គេមិនឲ្យជំពាក់ យកកាំបិតដេញចាក់ និងគំរាមសម្លាប់មនុស្ស….

កណ្ដាលៈ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ង ប្រើហិង្សា ដោយចេតនា និងគំរាមសម្លាប់ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៣០នាទី ត្រង់ចំណុចកើតហេតុ ៖ ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ ចំណែកជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ចិញ្ចឹមមាន់ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ជញ្ជីងចំនួន ០១
-មួកសុវត្ថិភាពចំនួន ០១
-ដុំថ្ម ០១ដុំ
-កាបូបយួរ ចំនួន ០១ និងកាបូបដាក់លុយ ០១
-ទូរសព្ទ័ដៃ ម៉ាក Sony Ericson ចំនួន ០១គ្រឿង
-ប្រាក់រៀល ចំនួន ២៥០០០៛ និងប្រាក់ដុល្លារចំនួន ២$។

ដំណើររឿង៖ ជនរងគ្រោះ និងជនសង្ស័យ គឺជាមិត្តភក្ដិជាមួយគ្នា ហើយធ្លាប់ស្នាក់ នៅផ្ទះជាមួយគ្នាទៀតផង ដោយមិនដែលមានទំនាស់ទ្បើយ។ លុះនៅវេលាថ្ងៃ កើតហេតុ ជនសង្ស័យ បានជិះម៉ូតូមកដល់ក្នុងផ្ទះជនរងគ្រោះ ហើយបានកម្មង់ ទិញសាច់គោ តែជនរងគ្រោះពុំទទួលទេ ដោយសារជនសង្ស័យ ជំពាក់ប្រាក់ខ្លួនសង មិនទាន់អស់នៅឡើយ ទើបធ្វើឲ្យពួកគេ ទាស់ពាក្យសម្ដីគ្នា រហូតឈានដល់ ជនសង្ស័យ រត់ទៅយកកាំបិតចុងស្រួច នៅលើគ្រែក្បែរម៉ូតូ មកដេញចាក់ជនរងគ្រោះ តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ ត្រូវចំដៃ។

ភ្លាមៗនោះ ក៏មានអ្នកជិតខាង និងប្រពន្ធជនរងគ្រោះចូលមកឃាត់ តែជនសង្ស័យ ពុំស្ដាប់ឡើយ ហើយថែមទាំងបានស្រែកគំរាមសម្លាប់ ប្រពន្ធជនរងគ្រោះទៀត បន្ទាប់មកក៏ជិះម៉ូតូចេញទៅបាត់តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកស្ដី ឲ្យជួយអន្តរាគមន៍ ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះស្រាវជ្រាវរហូត នាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់