ព័ត៌មានជាតិ

ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួនកំពង់រងការលិចលង់

ប៉ៃលិន: យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ខ្លាំងចន្លោះពី ៤៥ ទៅ ៧៥ មម ស្ទើរទូទាំងខេត្តប៉ៃលិន បណ្ដាលឲ្យភូមិសាស្រ្តមួយចំនួននៃឃុំសាលាក្រៅ ឃុំអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានការជន់លិចដោយសារជំនន់ទឹកភ្លៀង (ជំនន់រហ័ស) ក្នុងនោះ ៖
១- ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទឹកជន់លិចផ្សាសាលាក្រៅ ០១កន្លែង ជន់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៥២ខ្នង ផ្លូវលំគ្រួសក្រហម ៣០០ម៉ែត្រ និងផ្លូវជាតិ ៧០ម៉ែត្រ (ពេលនេះទឹកស្រកវិញបណ្តើរៗហើយ) ។
២- ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម ០១ខ្សែ ចំនួន ១១កន្លែង ប្រវែងសរុប ១២០០ម៉ែត្រ ផ្ទះចំនួន ១៥ខ្នង និងដំណាំចម្ការប្រមាណ ១០ហិកតា (ទឹកស្រកវិញបណ្ដើរៗហើយ) ។
៣- ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកជន់លិចផ្លូវគ្រួសក្រហម ០១ខ្សែប្រវែង ៣០០ម៉ែត្រ ដំណាំចម្ការប្រមាណ ២៥ហិកតា ផ្ទះបងប្អូនប្រជាពលរដ្ឋ ២៥ ខ្នងផ្ទះ (ទឹកពុំទាន់ស្រកនៅឡើយទេ )៕

 

មតិយោបល់