ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចតំបន់មួយចំនួន នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ ចាប់ពីថ្ងៃទី២១ ដល់២២ ខែកញ្ញា ឆ្នាំ២០១៩ បរិមាណទឹកភ្លៀង ដែលបានធ្លាក់កម្រិតពី៦០-១៣០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិច ហូរកាត់ផ្លូវលំនៅតំបន់មួយចំនួន ក្នុងភូមិសាស្រ្តឃុំពង្រ ឃុំចុងកាល់ ឃុំជើងទៀន ស្រុកចុងកាល់ និងឃុំគោកខ្ពស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តែមិនប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនោះទេ៕

មតិយោបល់