អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បាននិយាយថា លោកនឹងពិភាក្សាអំពីអ៊ីរ៉ង់ ក្នុងសុន្ទរកថា របស់លោក មុនមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។
លោក ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលលោក បានជួបជាមួយ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បាននិយាយថា អ៊ីរ៉ង់ កំពុងរងសម្ពាធខ្លាំង ជាងអ្វី ដែលពួកគេធ្លាប់មាន ដោយសារតែយុទ្ធនាការ ដាក់សម្ពាធអតិបរិមា ផ្នែកសេដ្ឋកិច្ចរបស់លោកលើរបបមួយនេះ។
ក្នុងនោះលោក ត្រាំ បានបន្ថែមថា «មានរឿងជាច្រើន កំពុងកើតឡើងទាក់ទង នឹងប្រទេសអ៊ីរ៉ង់។ ច្រើនជាងអ្វី ដែលអ្នកបានដឹង។ ខ្ញុំ នឹងធ្វើកិច្ចពិភាក្សារឿងនេះខ្លះៗ នៅថ្ងៃស្អែក»៕
មតិយោបល់