ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា ស្ត្រីមា្នក់ បើករថយន្តយ៉ាងលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាត

ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីស្ត្រីមា្នក់ បើករថយន្តយ៉ាងលឿន ទៅបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង កើតហេតុក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនបង្កហេតុមិ នស្គាល់អតសញ្ញាណ បានរត់គេចខ្លួនបាត់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក TOYOTAPRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3550 ចុះពីលើស្ពានអាកាសក្បាលថ្នល់ ដោយល្បឿលឿន មកដល់ចំណុចកើតហេតុ ក៏បុករបាំងថ្មទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ខ្ទេចមួយកំណាត់មុខ ចំណែករបាំងថ្មពីរផ្ទាំងបាក់ខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះគេឃើញ មានមនុស្សស្រី និងក្មេងៗ បានគេចចេញពីកន្លែងកើតហេតុ បាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងស្ទូចយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់