ព័ត៌មានជាតិ

ស្វាយរៀង ដែលកំពុងដាច់ភ្លើង ម៉ោង២ទើបមានភ្លើងប្រើវិញ!

ស្វាយរៀង: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅវេលាម៉ោង១២ ថ្ងៃត្រង់ អគ្គិសនីស្វាយរៀង សាខាបាវិត សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅភូមិព្រៃផ្តៅ និង ភូមិតាបឹប សង្កាត់ច្រកម្ទេស ក្រុងបាវិត ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបណ្តាញជាបន្ទាន់ នឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២រសៀល ថ្ងៃដដែល ៕

មតិយោបល់