តាកែវៈ នៅវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រហែក ឃុំសូភី ស្រុកបាទី។
ជនសង្ស័យឈ្មោះ អឿន ទីឃាយុ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ ញេប ស៊ីតនី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ រងរបួសត្រង់កំភួនដៃ (ស្រាល) និងឈ្មោះ ចែម ចាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃក្តី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ របួសត្រង់ក្បាល(របួសធ្ងន់)។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកកាំបិតតាំងតោ ស្ទាក់កាប់ទៅលើ ជនរងគ្រោះទាំងពីរនាក់។ មូលហេតុ៖ ពីមុនជនរងគ្រោះ ធ្លាប់វាយជនសង្ស័យ ទើបជនសង្ស័យមានគំនុំ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច យកមកសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់