កណ្តាលៈ យោងតាមផេកមន្ត្រីកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីជំនាញ បានចុះត្រួតពិនិត្យទៅលើ គ្រឿងសមុទ្រ បន្លែ សណ្តែកបណ្តុះ ខ្ញីហាន់ ប្រហិតសាច់គោ គុយទាវ មីលឿង បាញ់កាញ់ និងត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ ជាពិសេសគឺ សាដកសម្រាប់ប្រគេនព្រះសង្ឃ ក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ៖ ទឹកម្ទេស ទឹកតៅហ៊ូ ចំនួន ២ដប ហួសកាលបរិច្ឆេទប្រើប្រាស់។
ក្រោយពិនិត្យរួចមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានណែនាំដល់អាជីវករដទៃ អោយយល់ដឹង ព្រមទាំងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់