ផ្ទះ ព័ត៌មានជាតិ ភ្ញាក់ព្រឺតទា...

ភ្ញាក់ព្រឺតទាំងកណ្ដាលយប់! បុរសម្នាក់ចង.កសម្លាប់ខ្លួន នៅធ្នឹមក្រោមផ្ទះ

0

សៀមរាប: នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួន ត្រង់ចំណុចធ្នឹមក្រោមផ្ទះ ក្រុមទី៥ ភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សេង ហាក់ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅឃុំកើតហេតុខាងលើ។

មូលហេតុ៖ សពមានទំនាស់ក្នុងក្រុមគ្រួសារ និងតែងតែផឹកស្រាស្រវឹងជាប្រចាំ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះចង.កសម្លាប់ខ្លួនពិតប្រាកដមែន ក្រៅពីនេះពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ រួចបញ្ជូនសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.