ព័ត៌មានជាតិ

រថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ និង១១នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងពោ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តធុនធំ បើកប៉ះរថយន្តមួយគ្រឿងពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់