ព័ត៌មានជាតិ

ជាច្រើនភូមិ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងរងការជនលិចយ៉ាងខ្លាំង

ប៉ៃលិន: ដោយសារភ្លៀងធ្លាក់ខ្លាំងពីម្សិលមិញ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ស្ថានភាពនៃទឹកជំនន់ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថ្ងៃនេះដូចខាងក្រោម ៖
១- ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ផ្ទះនៅលិចត្រាំទឹកចំនួន ០៥ខ្នង។
២- នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទឹកជន់លិចចូលចំនួន ២៧ខ្នងផ្ទះ លិចដំណាំចម្ការ ៤៥ហិកតា ក្នុងនោះ ៖
– ភូមិភ្នំក្រិញចំនួន ០២ខ្នងផ្ទះ ដំណាំ ៣ហិកតា
– ភូមិអន្លង់រក្សាចំនួន ១០ខ្នងផ្ទះ ដំណាំ ២០ហិកតា
– ភូមិផ្ទះស្បូវចំនួន ០៤ខ្នងផ្ទះ ដំណាំគ្មាន
– ភូមិព្រៃសន្ទះចំនួន ០៤ខ្នងផ្ទះ ដំណាំ ២ហិកតា
– ភូមិអូរដូនតាក្រោមចំនួន ០៧ខ្នងផ្ទះ ដំណាំ ៥ហិកតា
– ភូមិអូរកន្ធៀងវ៉ា ផ្ទះគ្មាន ដំណាំ ១៥ហិកតា៕

 

មតិយោបល់