ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង បណ្ដាលឲ្យជន់លិចភូមិមួយចំនួន នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី២១ និងទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិត ១០៦មម បង្កឲ្យជន់លិចផ្លូវលំប្រវែង ៥០០ម៉ែត្រ ផ្ទះ ១២៨ខ្នង នៅភូមិពង្រ ភូមិតាប៉ែន ភូមិអំពិល ភូមិកណ្ដោលដុំ និងវត្តពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕

មតិយោបល់