ព័ត៌មានជាតិ

ចូលគុកពីរដងពីបទលួចម៉ូតូ ចេញមកវិញមិនរាងចាលលួចទៀតត្រូវប៉ូលិសចាប់ដាក់គុកវិញ

ស្ទឹងត្រែង: ជនសង្ស័យ ដែលជាមុខសញ្ញាលួចម៉ូតូម្នាក់ត្រូវបាន នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនព្រមទាំងរកឃើញគ្រឿងញៀន ៧កញ្ចប់តូច។ ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងផ្ទះសំណាក់មួយកន្លែង យីហោ(កោះត្រែង)ទល់មុខKTVទឹករាំ ស្ថិតក្នុងភូមិលើ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណ:ដែលជនសង្ស័យមកដេកក្នុងបន្ទប់ជួលដើម្បីជក់ថ្នាំញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ នី ស៊ូពុន អាយុ៣៤ឆ្នាំ ទីលំនៅបណ្តោះអាសន្ន នៅភូមិព្រែក ក្រុងស្ទឹងត្រែង។ ជនសង្ស័យ ធ្លាប់បានលួចម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយក៏ធ្លាប់ជាប់គុកនៅខេត្តស្ទឹងត្រែងចំនួនពីរដងដែរ ពាក់ពន្ធ័ករណីលួចម៉ូតូដូចគ្នា។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន៧កញ្ចប់តូចផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់តុលាកាដាក់ទោសទៅតាមនិតិវិធីច្បាប់៕

1

photo_2016-10-13_17-22-08

photo_2016-10-13_17-22-09

មតិយោបល់