ព័ត៌មានជាតិ

រន្ទះបាញ់ផ្ដាច់ជីវិតបុរសម្នាក់ និងសត្វគោ ៣ក្បាល នៅខេត្តកំពត

កំពត: នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤៥នាទីយប់ មានករណីរន្ទះបាញ់មួយលើកនៅភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ គោ ៣ក្បាល ឈ្មោល ២ក្បាល ញី ១ក្បាល ពណ៌សទាំង ៣ក្បាល។

ជនរងគ្រោះឈ្មោះ ហាវ ជឿន ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់)រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនកើតហេតុមេឃកំពុងភ្លៀង ជនរងគ្រោះបានយកស្មៅទៅឲ្យគោស៊ីនៅក្នុងក្រោលគោ ពេលនោះរន្ទះបានបាញ់បណ្តាលឲ្យស្លាប់ទាំងម្ចាស់និងគោតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យសាកសព រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់