ព័ត៌មានជាតិ

មាននៅចាំគាត់ទេបងប្អូន! លោកពូនគរបាលគំរូ ក្នុងករណីផ្ទុះហ្គាស នៅក្រុងសៀមរាបពេលនេះ…

សៀមរាបៈ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ មានពលរដ្ឋបានទៅសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងពាំនាំនូវថវិកា បន្តិចបន្តួចជូនដល់ លោកអនុសេនីយ៍ឯក ហួត មុន្នីពិសាខ ឋានៈនាយរងផ្នែកការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាមរាប ដែលជានគរបាលគំរូ ហ៊ានលះបង់ជីវិតជួយប្រជាពលជាពលរដ្ឋ ក្នុងកណីអគ្គិភ័យ (ផ្ទុះធុងហ្គាស) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ត្រង់កន្លែងបញ្ចូលហ្គាស ស្ថិតក្នុងក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពេលនេះលោកកំពុងព្យាបាលនៅផ្ទះ ។

«សូមបួងសួងដល់វត្ថុសក្ត័សិទ្ធឲ្យលោក ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗ»៕

មតិយោបល់