ព័ត៌មានជាតិ

Update៖ ផ្ទុះ​កង់​រថយន្ត​ អ្នកបើកបរ​ស្លាប់​ និង​៧​នាក់​ រង​របួសធ្ងន់​ស្រាល​ នៅ​ស្រុក​ទឹកផុស​

កំពង់ឆ្នាំងៈ​ យោងតាមផេកគ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ បណ្តាល​ឲ្យ​អ្នកបើកបរ​ បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​មាន​អ្នក​រង​របួសធ្ងន់​ស្រាល​៧​នាក់​ កាលពី​នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៦​និង​០០​នាទី​រសៀល​ នៅ​ចំណុច​ស្ពាន​ត្រាំ​រទេះ​ ស្ថិត​ក្នុងភូមិ​រមាស​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ លើ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ លេខ​ ១៤៣៥​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​ ម៉ាក​ HILUX​ VIGO​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ រដ្ឋ​66.2-0589​ បើកបរ​ដោយ​ឈ្មោះ​ ឡោ​ ដា​លី​ស​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ខណ្ឌដង្កោ​ ក្រុងភ្នំពេញ​ ដោយ​រថយន្ត​របស់​ជន​រង​គ្រោះ​បាន​ផ្ទុះ​កង់​ខាងស្តាំ​ទាំង​សងខាង​ ជា​ហេតុ​បណ្តាល​អោយ​អ្នកបើកបរ​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​ចំនួន​០៧​នាក់​ ផ្សេង​ទៀត​ ស្រី​០៦​នាក់​ របួសស្រាល​ និង​ របួសធ្ងន់​បុរស​ម្នាក់​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​បញ្ជូន​សាកសព​យក​មក​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​ស្រុក​ទឹកផុស​ រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​អ្នក​របួសធ្ងន់​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ ៕

មតិយោបល់