កំពង់ធំៈ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះ ហ៊ាង រស់ ភេទប្រុស អាយុ ៣៧ឆ្នាំ ផ្ទះទំហំ៦x៧ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។
សម្ភារខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុង
-ប្រាក់រៀលចំនួន ១៦ម៉ឺនរៀល
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
សូមបញ្ជាក់៖ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោង មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុរថយន្តទៅមិនរួច(តំបន់វាលក្រោម)៕
មតិយោបល់