ព័ត៌មានជាតិ

ជំនន់​ទឹក​ភ្លៀងបង្ក​ឲ្យ​ខេត្ត​ក្នុង​ប្រទេស​ចិន​ជា​ច្រើន​ជួប​ផល​លំបាក

យោងតាមប្រភពព័ត៌មានរបស់ប្រទេសចិនបានឲ្យដឹងថាភ្លៀងធ្លាក់យ៉ាងខ្លាំងមិនឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ នេះ នៅតាមខេត្តជាច្រើននាភាគខាងកើត ភាគកណ្តាលនិងនៅភាគនីរតីប្រទេសចិន បានបណ្តាលឲ្យកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ក្នុងពេលកើតមានទឹកជំនន់នេះ ក៏បានធ្វើអោយផលដំណាំជាច្រើនកំពុងលូតលាស់រងការបំផ្លាញរួមទាំង ទ្រព្យសម្បត្តិផងដែរ។

ប្រភពទីភ្នាក់ងារសារព័ត៌មានស៊ីស៊ីធីវី (CCTV) បានឲ្យដឹងដែរថា តំបន់សហគមន៍ចំនួន ១៧ កន្លែង នៅក្នុងខេត្តហ៊ូប៊េរ (Hubei) បានទទួលរងភ្លៀងព្យុះ និងទឹកលិចយ៉ាងខ្លាំង ដែលកម្រិតទឹកបានឡើងដល់ចំណុចមួយគួរឲ្យភ័យខ្លាចដែលកម្រិតមួយប្រកាសនូវអាសន្ននោះគឺ ៤២៧ មីលីម៉ែត្រ។

ចំណែកនៅតំបន់ភាគនីរតី ជំនន់ទឹកភ្លៀងបានធ្វើឲ្យមានការប៉ះពាល់ដល់អ្នករស់នៅយ៉ាងធ្ងន់ ធ្ងរ ខណៈកម្រិតទៅលិចឡើងដល់ចំនួនជាង ៤០០ មីលីម៉ែត្រ។ ស្របពេលជាមួយគ្នានេះការធ្វើចរាចរត្រូវអាក់ខាន ដោយសារកម្រិតទឹកលិចជ្រៅពេក។

ប្រភពព័ត៌មានបន្តថា ទន្លេជាច្រើនក៏មានកម្រិតទឹកពេញហៀរ ចូលទៅកាន់តំបន់ផ្សេងៗបង្ករការលិ ចលង់ថែមទៀត។ រីឯជើងហោះហើរនៅព្រលានយន្តហោះនៅទីក្រុងឈុងគីង ក៏ត្រូវផ្អាកការហោះហើរ បណ្តាលពីទឹកលិចព្រលានយន្តហោះផងដែរ៕

Floods in china

មតិយោបល់