ព័ត៌មានជាតិ

សូមបើកបរ ដោយប្រុងប្រយ័ត្ន! រថយន្តសាំយ៉ុង វ៉ាជែងគ្នាបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ លើផ្លូវជាតិលេខ៣

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរស់ម្នាក់ស្លាប់ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ស្ថិតភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣៥នាទី។

ជនបង្កមិនស្គាល់អតសញ្ញាណរត់គេចខ្លួន។ ជនរងគ្រោះឈ្មោះ ង៉ែត វ៉ាត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៍សំបកឱឡឹក គ្មានស្លាកលេខ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកចំពីមុខម៉ូតូ ១គ្រឿងម៉ាក វ៉េវស្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-2605 ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំង ធ្វើការវាស់យកវត្ថុតាងទៅរក្សាទុកនៅស្នងការនគរបាល ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកសពបញ្ជូនឲ្យគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់