ព័ត៌មានជាតិ

Update៖ រថយន្តក្រុមហ៊ុនរិទ្ធិមុនីដឹកអ្នកដំណើរ បុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចបុករថយន្តមួយគ្រឿងទៀត

កណ្តាល: នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៤៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្ លេខ១៩-២០ ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ មានរថយន្តក្រុង ១គ្រឿងម៉ាក HYUNDAI ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-2681 របស់ក្រុមហ៊ុនរិទ្ធិមុនីដឹកអ្នកដំណើរ បើកបរក្នុងទិសដៅពីត្បូងទៅជើង (អ្នកបើករត់គេចខ្លួន) ពេលបើកបរមកដល់កន្លែងកើត បានបុកម៉ូតូ ១គ្រឿង ដែលកំពង់ឈប់នៅលើទ្រូងផ្លូវទិសដៅពីត្បូងទៅជើង ម៉ាក HONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1I-9232 បើកបរដោយឈ្មោះ បូ ពៅ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ហើយក៏ជ្រុលទៅបុកនឹងរថយន្ត ១គ្រឿងទៀត ប្រភេទរថយន្តក្បាលសណ្តោង ដែលកំពង់បត់កាត់ទទឹងថ្នល់ទិសដៅពីកើតទៅលិច ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8274 អ្នកបើកបររត់គេចខ្លួនក្រោយពេលកើតហេតុ ។

ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការជួយសម្រួលចរាចរណ៍ និងបានគូសដៅវាស់វែង និងនាំយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ដើម្បីបន្តនីតិវិធី ។

សន្និដ្ឋាន៖ ករណីខាងលើបណ្តាលមកពី អ្នកបើកបររថយន្តក្រុងមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់