ព័ត៌មានជាតិ

បុរសម្នាក់បើកឡានលឿនត្រង់ផ្លូវកោង ក្រឡាប់ធ្លាក់ចូលប្រឡាយ នៅស្រុកសាលាក្រៅ

ប៉ៃលិន: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ០៩និង២០នាទី ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២០ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្តក្រឡាប់ដោយខ្លួនឯង មួយករណីនៅ​ភូមិ​ អន្លង់​រក្សា​ ឃុំស្ទឹងត្រង់​ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​។
​អ្នក​បេីកបរ​ ឈ្មោះ​ សី​ កែវ​ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ រស់នៅ​ភូមិ​ អូរតាពុកលើ សង្កាត់​ ទួលល្វា​ ខេត្ត​ប៉ៃលិន​ ។
បើកបររថយន្តម៉ាក ហៃឡែនដឺ​ ពាក់ផ្លាក​លេខ​ ប៉ៃលិន​ 2B-9189 ។
មូលហេតុ​: បើកបរ​ហួសល្បឿន​ មកដល់ចំណុចផ្លូវកោងបានជ្រុល​ចង្កូតឡាន​ធ្លាក់​ចូល​ប្រឡាយ​ តែមិនបណ្តាលឲ្យអ្នកបើកបរ​រងរបួស​ទេ។

មតិយោបល់