ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោងជិត ០៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មុខការ៉ាស់សាំងTotal អូរ៣ ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ
មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តជនជាតិចិន បើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់។

ក្រោយបង្ក អ្នកបើកបរជាជនជាតិចិន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។

ចំណែកវត្ថុតាង បន្ទាប់ពីសមត្ថកិច្ចវាស់វែងរួច បានយកទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំដោះស្រាយតាមនិតីវិធី៕

មតិយោបល់