ស្ទឹងត្រែងៈ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីអំពើហិង្សាក្នុងគ្រួសារ រហូតឈានដល់ការដុតផ្ទះសម្បែងមួយខ្នង មានទំហំ ៥ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ ឆេះខូចខាតទាំងស្រុង នៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនសង្ស័យឈ្មោះ ឡន់ តាន់ អាយុ ៥២ឆ្នាំ(ប្ដី)។
ប្រពន្ធឈ្មោះ ឡាត់ ខាំ អាយុ ៤០ឆ្នាំ។
មូលហេតុ៖ ប្ដីផឹកស្រាស្រវឹង។
តាមការបំភ្លឺប្រពន្ធជនសង្ស័យបានឲ្យដឹងថា ប្ដីរបស់គាត់តែងតែរករឿងប្រពន្ធកូន គំរាមសម្លាប់បង្ករបួសស្នាម និងបំផ្លាចបំផ្លាញទ្រព្យសម្បត្តិ ជាច្រើនលើកច្រើនសារ គាត់ក៏បានសំណូមពរមកសមត្ថកិច្ចឲ្យជួយអនុវត្តតាមច្បាប់ចំពោះប្ដីរបស់គាត់ ដោយគាត់មិនអាចសម្របសម្រួល ផ្សះផ្សាជាមួយប្ដីគាត់បានឡើយ ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
មតិយោបល់