ព័ត៌មានជាតិ

សកម្មភាព​ ១០​យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ជៀស​វាង​

ចាស់​បុរាណ​លោក​មាន​បម្រាម​ជាច្រើន​សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ ហើយ​អ្វីដែល​គាត់​បាន​ហាម​ក៏​ព្រោះតែ​វា​ជា​ទង្វើ​មួយ​ដែល​ប៉ះពាល់​ដល់​ម្ដាយ និង​ទារក​នៅក្នុង​ផ្ទៃ​។​
1374082071_3282_walking
 

​យោងតាម​ការពិសោធន៍ និង​ស្រាវជ្រាវ​របស់​គ្រូពេទ្យ​ជំនាញ់​ក៏​មិន​ខុសពី​ចាស់​បុរាណ​ផងដែរ ដោយ​វេជ្ជបណ្ឌិត​ជាច្រើន​តែងតែ​ហាម​ប្រាណ​ដល់​ស្ដ្រី​ដែលជា​ម្ដាយ​មាន​ទារក​ក្នុង​ផ្ទៃ​មិនត្រូវ​ធ្វើ​ទង្វើ ឬ​សកម្មភាព​ផ្សេងៗ​មួយចំនួន ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​
​ខាងក្រោម​នេះ ជា​ទង្វើ ១០​យ៉ាង ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​គួរ​ជៀសវាង​៖

១. ការដើរ​កម្សាន្ត​នៅតាម​សួន​កម្សាន្ត​ផ្សេងៗ​ដែលមាន​ឧបករណ៍​កម្សាន្ត​ដូចជា សេះ​ហោះ ឧបករណ៍​ជិះ​ឡើងលើ​អាកាស ឬ​ឧបករណ៍​ល្បែង​ផ្សេងៗ​ដែលមាន​នៅក្នុង​សួន​កម្សាន្ត ព្រោះថា សំឡេង​នៃ​ការ​ស្រេក​ហ៊ោ និង​ភាព​តក់ស្លុត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​។

២.​ហាម​ផងដែរ​ការ​ជិះ​កង់ មិន​ថា​នៅពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ ឬ​រហូតដល់​ជិត​គ្រប់​ខែ​នោះទេ​។​

៣. ជៀសវាង​ការលែង​កីឡា​ផ្សេងៗ​មួយចំនួន​ដូចជា បាល់ទាត់ បាល់បោះ ហែល​ទឹក​ជាដើម ព្រោះថា វា​អាច​ធ្វើការ​ម្ដាយ ឬ​ទារក​ក្នុង​ផ្ទៃ​រង់​គ្រោះថ្នាក់​។​

៤. ការហាត់​ប្រាណ ឬ​អត្តពលកម្ម ព្រោះថា ទង្វើ​អស់ទាំង​នេះ អាចធ្វើ​ការ​ម្ដាយ​ងាយ​រង់​គ្រោះថ្នាក់​បំផុត ជាពិសេស​ម្រា​ប់​ម្ដាយ​ដែល​ទើប​នឹងមាន​ផ្ទៃពោះ​ជា​លើកដំបូង​។​

៥. ការ​ជិះសេះ​កម្សាន្ត​លេង ក៏​មិនត្រូវ​បានអនុញ្ញាត​ផងដែរ​ថា ព្រោះថា មនុស្ស​ធម្មតា​ពិបាក​ក្នុងការ​ជិះ ឬ​ផ្សាំ​ជាមួយ​វា ចុះ​ទម្រាំ​តែ​មនុស្ស​មាន​ផ្ទៃពោះ​ទៀត ដែល​មិនសូវមាន​កម្លាំង​ផង​នោះ តើ​អាច​គ្រប់គ្រង​លើ​វា​បានដែរ ឬទេ ដូច្នេះ​គួរ​ជៀសវាង​។​

៦. ជៀសវាង​ការ​ស្ទី​ម ឬ​ងូតទឹក​ដែលមាន​សីតុណ្ហភាព​ក្ដៅ ព្រោះថា កម្រិត​នៃ​សីតុណ្ហភាព​នៃ​កម្ដៅ​ទឹក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។​

៧. មនុស្ស​ភាគច្រើន​មួយចំនួន​ចូលចិត្ត​រត់ ដើម្បី​ជាការ​ហាត់ប្រាណ នៅពេល​ព្រឹក​ព្រលឹម ឬ​នៅពេល​ល្ងាច ក្រោយពេល​សម្រាក​ពី​ការងារ ប៉ុន្តែ​ទង្វើ​បែបនេះ​ត្រូវបាន​ហាមឃាត់​សម្រាប់​មនុស្ស​ស្ត្រី​ដែលមាន​ផ្ទៃពោះ​។​

៨. ក្រៅពី​ការ​ហែល​ទឹក ងូតទឹក​ក្ដៅ នៅមាន​ចំណុច​មួយទៀត​គឺ​ការ​មុជទឹក​។ សកម្មភាព​បែបនេះ នៅ​ខ្មែរ មិនសូវ​ជាមាន​នោះទេ ប៉ុន្តែ​សម្រាប់​ពួក​អឺរ៉ុប​វិញ​គឺជា​ការកម្សាន្ត​របស់គេ តែ​វា​ត្រូវបាន​ហាម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះថា​សម្ពាធ​ទឹក​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។​

៩. ការ​ជិះ​ស្គី​នៅលើ​ទឹកកក​៖ អ្នក​អាច​គិតថា គ្មាន​ស្ត្រី​ណា​ដែលមាន​ផ្ទៃពោះ​ទៅជិត​ស្គី​លើទឹក​កក​លេង​នោះទេ ប៉ុន្តែ​អ្នក​ប្រហែលជា​ភ្លេច​គិត​ហើយ​ថា នៅពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រឹម ៣​ទៅ ៦​ខែ គាត់​អាចធ្វើ​បែបនេះ​បាន ព្រោះថា​ពោះ​របស់គាត់​នៅ​មិនទាន់​ធំ តែ​ទង្វើ​នេះ​ត្រូវបាន​ហាម​ព្រោះថា ការ​ជិះ​ស្គី​លើទឹក​កក​អាចធ្វើ​ឲ្យ​ស្ត្រី​ងាយ​រលូត​កូន​។​

១០. តិ​ន្នី​ស​គឺជា​កីឡា​មួយ​ដែល​ស្ត្រី​គ្រប់រូប​ចូលចិត្ត​លេង​កម្សាន្ត ដើម្បី​សុខភាព ប៉ុន្តែ​សម្រាប់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​មិនត្រូវ​អនុញ្ញាត​ឲ្យ​លេង​នោះទេ ព្រោះថា ការលេង​តិ​ន្នី​សត្រូវ​ឲ្យ​អ្នកលេង​ប្រើប្រាស់​កម្លាំង​ច្រើន និង​រត់​ស្ទើរ​គ្រប់​ទីលាន​។​
​ទាំងនេះ​គ្រាន់តែ​ជា​ចំណែក​មួយ​តូច​ប៉ុណ្ណោះ​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង នៅមាន​ចំណុច​ផ្សេងៗ​ជាច្រើន​ទៀត​។ បើសិនជា​ប្រិយមិត្ត​អ្នកអាន​ដឹង​ពី​ទង្វើ​ផ្សេងៗ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​សូមជួយ​បញ្ចេញមតិ​នៅ​ខាងក្រោម សូម​អរគុណ​៕

មតិយោបល់