ផ្ទះ ព័ត៌មានជាតិ រថយន្តដឹកសំបក...

រថយន្តដឹកសំបកកេះ ភេសជ្ជៈ BOOSTRONG Energy Drink បុកម៉ូតូអូសជិត៥០មែត្រ បណ្ដាលឲ្យផ្ទុះឆេះខ្ទេច និងរបួសធ្ងន់ម្នាក់

0

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែករថយន្តនិងម៉ូតូឆេះខ្ទេចស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវហាវិថីឈ្នះឈ្នះ ទល់មុខនិងសាលាកូរ៉េ ក្នុងភូមិនភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

បុរសជនរងគ្រោះ មានឈ្មោះ ផុន គឹមលៀង អាយុ២៦ មានទីលំនៅ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាកឌ្រីមសង់ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GH 7226 រងការខូចខាតទាំងស្រុង។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េឃ្លុបមួយគ្រឿង ដឹកសំបកកេះ ភេសជ្ជ: BOOSTRONG Energy Drink ធ្វើដំណើរក្នុងពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ ក៏មានម៉ូតូខាងលើ ធ្វើដំណើរពីជើងទៅត្បូង រួចបត់ឆ្វេងស្របពេលរថយន្តមកដល់បុកអូស បណ្ដាលឲ្យផ្ទុះឆេះតែម្តង អ្នកបើករថយន្តរត់គេចបាត់ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចុះជួយបាញ់ពន្លត់ ដោយប្រើទឹកអស់ចំនួន២ឡាន ទើរថយន្តទៅវិញ ទើបជំនាញចរាចរណ៍ផ្លូវគោក ស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.