ព័ត៌មានជាតិ

ជនសង្ស័យជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

កំពង់ចាម: ស្នងការនគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនស្ស័យចំនួន ៩នាក់ ពាក់ពន្ធករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១០នាទី។

ជនសង្ស័យចំនួន ៩នាក់រួមមាន៖
១/ឈ្មោះ រ៉ា អូ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
២/ឈ្មោះ អ៊ូច អាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ
៣/ឈ្មោះ សល់ ឆីយ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
អ្នកទាំង ៣ រស់នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
៤/ឈ្មោះ លី សុខបាន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិរកាកោងទី១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល
៥/ឈ្មោះ ឃឿន និត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (ដោះលែង)
៦/ឈ្មោះ ឃឿន នឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ
ទាំង ២នាក់ រស់នៅភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៧/ឈ្មោះ ស្រ៊ុន ចន្ថា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម (មានដីកាបង្គាប់ឲ្យចាប់ខ្លួន)។
៨/ឈ្មោះ ម៉េត ម៉េង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម
៩/ឈ្មោះ ធន់ ពេញ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ៤១កញ្ចប់
-ទូរស័ព្ទចំនួន ៩គ្រឿង
-កាំភ្លើងចំនួន ១ដើម(ប្រភេទប្រើហ្គាស)
-ជញ្ជីងអេឡិចត្រូនិច ១គ្រឿង
-ម៉ូតូ ១គ្រឿង
-សម្ភារ:វិចខ្ចប់មួយចំនួនធំ
-ឧបករណ៍សេពមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាល ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕

មតិយោបល់