ព័ត៌មានអន្តរជាតិ

លោក ហាសាន់ រូហានី ច្រានចោលកិច្ចចរចានុយក្លេអ៊ែរ ជាមួយអាមេរិក រហូតទាល់តែការដាក់ទណ្ឌកម្ម ត្រូវបានដកចេញ

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានព្រមានកាលពីថ្ងៃពុធថា តំបន់ឈូងសមុទ្រ កំពុងស្ថិតនៅក្នុងការដួលរលំ ខណៈដែលមានការអំពាវនាវពីក្រុមមន្រ្តីឧក្រិដ្ឋជនអាមេរិក ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្មានមេត្ដា លើប្រជាជាតិរបស់លោក ដែលមានប្រជាជនចំនួន ៨៣ លាននាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក រូហានី បានធ្វើអត្ថាធិប្បាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយអាមេរិក បន្ទាប់ពីមានការវាយប្រហារ ទៅលើទីតាំងប្រេងរបស់អារ៉ាប់ប៊ីសាអូឌីត ដែលប្រទេសមួយចំនួន បានស្តីបន្ទោសទៅលើអ៊ីរ៉ង់ តែក្រុងតេអេរ៉ង់ ក៏ច្រានចោលសកម្មភាព ពាក់ព័ន្ធនឹងការចូលរួមនេះផងដែរ។

យ៉ាងណាមិញលោករូហានី បានប្រាប់នៅក្នុងជំនួបប្រជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោកថា «យើងនឹងមិនអត់អោន ចំពោះការអន្តរាគមន៍បង្កហេតុ របស់ជនបរទេសឡើយ។ យើងត្រូវតែឆ្លើយតបយ៉ាងដាច់ខាត ចំពោះរាល់ការរំលោភបំពានណាមួយ មកលើលើសន្តិសុខ និងបូរណភាពទឹកដី របស់យើង»៕

មតិយោបល់