ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងខាងក្រោម៖
ភ្នំពេញៈ លោកស្រី ទ្រី ឈូន បានថ្លែងនៅមុននេះបន្តិចថា លោកស្រី និងកូនក្តីលោកស្រីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ មិនទាន់បានទទួលដីកាកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។ លោកស្រីសុំមិនទាន់បញ្ជាក់ចំពោះការចូលខ្លួន ឬមិនចូលខ្លួនទៅបំភ្លឺរបស់កូនក្តីលោកស្រីនោះទេនៅពេលនេះ គឺរងចាំទទួលបានដីកាកោះជាមុនសិន។…
កណ្តាល: ល្បែងស៊ីសងនៅក្នុងក្រុងតាខ្មៅ នៅតែបន្តបើកលេងលួចលាក់ យ៉ាងច្រើនកុះករ ជាពិសេសកន្លែងបើកInternet ២៤ម៉ោងតែម្តង ដែលអាចសង្ស័យបង្កប់ និងលួចលាក់តាមប្រព័ន្ធinternet មានដូចជា ចាក់បាល់ ភ្នាល់បញ្ជល់មាន់ ហ្គេមបាញ់ត្រី ហ្គេមមួយចំនួនទៀត ដែលធ្វើអោយយុវវ័យ និងសិស្សសាលាឈ្លក់វង្វេង បាត់បង់ស្មារតី ។ ចំណេកឯយុវវ័យវិញអាចធ្វើឲ្យបែកគំនិត ចេញឆក់ ប្លន់…
ប៉ាគីស្ថាន៖មនុស្សរាប់ពាន់នាក់ត្រូវបានពន្យាពេលធ្វើដំណើរ បន្ទាប់ពីអាកាសយាននិកសម្រេចចិត្តថាគាត់ត្រូវតែញ៉ាំសាំងវិចដ៏ល្អបំផុត នេះបើតាមរបាយការណ៍ប៉ូលិសប្រចាំការនៅព្រលានយន្តហោះនៃប្រទេសប៉ាគីស្ថាន។ បើយោងតាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថាដោយសារតែអាកាសយាននិករូបនោះមិនពេញចិត្តនឹងអាហារដែលនៅលើយន្តហោះទើបគាត់សុំពន្យាពេលជើងហោះហើរពីរម៉ោងកន្លេះដើម្បីញ៉ាំសាំងវិចដែលល្អបំផុត។ បន្ទាប់មកគាត់ត្រូវបានគេនាំទៅញ៉ាំសាំងវិចនៅសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមានទីតាំងនៅក្នុងទីក្រុងមួយនៃប្រទេសប៉ាគីស្ថាន។ ចំណែកឯជើងយន្តហោះដែលត្រូវចេញនៅម៉ោង ៦ និង ៤៥ នាទីព្រឹក ត្រូវពន្យាពេលដល់ម៉ោង ៩ និង ១៥ នាទីព្រឹកទើបធ្វើការហោះហើរ។ គួរតក់សំគាល់ផងដែរថាកាលពីសប្តាហ៍មុនអាហារថ្ងៃត្រង់សម្រាប់ជើងហោះហើរមួយនេះមានគុណភាពអន់ព្រោះក្រុមហ៊ុនមានគំរោងចង់កាត់បន្ថយចំណាយ៕ មតិយោបល់
មតិយោបល់