ព័ត៌មានជាតិ

លួចបានវាគ្រាន់ តែចុងក្រោយប៉ូលិសទាន់ ជាប់ខ្នោះដេកគុក..

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចមុខវិទ្យាល័យបាក់ទូក ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩។

ប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ប្រើហិង្សា (ឆក់កាបូបយួរដៃ) នៅចំណុចមុខផ្ទះលេខ២៥អា ផ្លូវលេខ៣២០ ក្រុម៥៩ ភូមិ២ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង ០០ នាទី។

ជនសង្ស័យឈ្មោះ ថុល សាវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៩ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់