ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ឡើង​លួច​ទូរស័ព្ទ​ តែ​ត្រូវម្ចាស់ទូរស័ព្ទ​ចាប់បានភ្លាមៗ​

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ឡើង​លួច​ទូរស័ព្ទ​គេ​ដល់​ក្នុង​ផ្ទះ​បាន​ហើយ​នាំគ្នា​រត់​ចុះ​ក្រោម​គេចខ្លួន​បាន​ជួប​ជាមួយ​កូន​ម្ចាស់​ទូរស័ព្ទ​ទើប​ត្រឡប់មក​ធ្វើការ ក៏​បែកការ​ក៏​នាំគ្នា​រត់គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​បាន​កូនប្រុស​ម្ចាស់​ទូរសព្ទ័ បើករថយន្ត​ដេញ​ចាប់​បាន​ម្នាក់​និង​ម្នាក់​ទៀត​រត់គេច​ន​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២ កក្កដា ២០១៤​នៅ​ចំណុច​ផ្ទះជួល​លេខ​28A ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឱ​កុ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ពីរ​នាក់​បាន​លួច​ឡើង​ទៅលើ​ផ្ទះ​ស្ត្រី​រងគ្រោះ​រួច លួច​យក​ទូរស័ព្ទដៃ N៥៣០០​មួយ​គ្រឿង​បាន​ហើយ​ក៏​នាំគ្នា​ចុះ​មកក្រោម​វិញ​ដើម្បី​គេចខ្លួន តែ​ជា​ចៃដន្យ​ពេល​ជនសង្ស័យ​មកដល់​ដី​ក៏​ជួប​ជាមួយ​កូន​ម្ចាស់​ទូរស័ព្ទ​ទើប​បើករថយន្ត​ត្រឡប់មក​ពី​ធ្វើការ​វិញ ។

​ពេល​នោះ​កូនប្រុស​ម្ចាស់​ទូរស័ព្ទ​មាន​ការសង្ស័យ​ដោរ​សារ​តែ​ជនសង្ស័យ​ពី​នាក់​នេះ​ទើប​ចេញពីផ្ទះ​របស់​គេ ហើយ​ធ្វើ​សួរនាំ​ទើប​ជនសង្ស័យ​រត់​គេចខ្លួន​រហូត​ដល់​ផ្លូវ​៥១​ត្រូវ​កូន​ម្ចាស់​ទូរស័ព្ទ​បើករថយន្ត​ដេញ​តាម​ទាន់​នៅ​ចំណុច​ផ្លូវ​៥១ ដោយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាន​។​ប្រហែលជា​១០​នាទី​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​យក យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ន​បាល​បឹងរាំង​និង​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ផងដែរ ៕
Thief

មតិយោបល់