ព័ត៌មានជាតិ

ម៉ូតូបុកគ្នាតាមផ្លូវចូលវត្តស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កណ្តាល: នៅវេលាម៉ោង ១៧ និង ៤០ នាទីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិ លេខ ២១ ចំណុចខាងក្រោយវត្តកំពង់ថ្កុល ហៅវត្ត ចាស់ ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមានម៉ូតូបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

សត្ថិច្ចឲ្យដឹងថា ឈ្មោះ បុល ប៊ូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក ហុងដា សេ ១២៥ សេរី ២០០៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK 3351 មានកញ្ចក់ មានមួក បើកបរមានទិសដៅពី ជើង ទៅ ត្បូង ( តាខ្មៅ ជ្រៃធំ ) ( ស្លាប់ នៅកន្លែងកើតហេតុ )ក្រោយពី បានបុកម៉ូតូម៉ាក ហុងដា សេ ១២៥ សេរី ២០១១ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1M 8334 មានកញ្ចក់ អត់មួក បើកបរ មានទិសដៅពី ជើង ទៅ ត្បូង ស្របទិសគ្នា រួចបត់ឆ្វេង ចូលវត្ត បើកបរដោយឈ្មោះ ជួប ជីម ភេទ ស្រី អាយុ ៦៤ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិ.ឃុំ កើតហេតុ រងរបួស ធ្ងន់ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេស វៀតណាម មុនពេលសមត្ថកិច្ចយើងទៅដល់ ។ ករណីនេះបង្ករឡើងដោយអ្នកបើកបរ ម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ 1AK 3351 បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនមើលខាងមុខ ចំណែកអ្នកបើកបរម៉ូតូ ពាក់ស្លាកលេខ កណ្ដាល 1M 8334 បើកបរ បត់ឆ្វេង មិនផ្ដល់សញ្ញា ឲ្យអ្នកបើកបរពីក្រោយបានដឹង ។
ករណីនេះកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់