ស្វាយរៀៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនាយដ្ឋានសន្តិសុខផ្ទៃក្នង ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរ: ប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងផែនការងារសន្តិសុខ និងផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានត្រួតពិនិត្យអាគារស្នាក់នៅ របស់ក្រុមហ៊ុនកាស៊ីណូបាវិត ម៉ុកបាយ ស្ថិតក្នងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងការចុះត្រួតពិនិត្យកាស៊ីណូបាវិត ម៉ុកបាយ ចាប់ពីបន្ទប់លេខ៨៥០១ ដល់លេខ៨៥០៦ បានរកឃើញជនជាតិចិនចំនួន ៥៣នាក់ ស្រី ០៥នាក់ មានដីកាចាប់ខ្លួនចំនួន ០៣នាក់ និងបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីចាត់ការបន្ត៕
ព័ត៌មានជាតិ
មតិយោបល់