ព័ត៌មានជាតិ

កំពុង ផឹកស្រា បៀរ ឮ ដំណឹង ថា ប្រពន្ធ ឈឺពោះ សម្រាលកូន ជិះ ម៉ូតូ ក្នុង ស្ថានភាព ស្រវឹង ទៅ មើល ប្រពន្ធ ជ្រុល ទៅ បុក រថយន្តស្លាប់ខ្លួនឯង

ប៉ៃលិនៈ គួរ ឲ្យ ស ង្វែ ក ខ្លាំង ណាស់ បុរស ជា ជាងសំណង់ ម្នាក់ជិះ ម៉ូតូ ក្នុង ស្ថានភាព ស្រវឹង បម្រុង ទៅ មើល ប្រពន្ធ សម្រាលកូន នៅ មន្ទីរពេទ្យ ដោយ ប្រឹង វ៉ា ជែង ជ្រុល ទៅ បុក រថយន្ត ក្នុង ទិស ដៅ បញ្ច្រាសគ្នា ពេញទំហឹង បណ្តាល ឲ្យ ស្លាប់ នៅ នឹង កន្លែង ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះបាន កើតឡើង កាលពី វេលា ម៉ោង ៦និង ៤៥ នាទី យប់ ថ្ងៃ ទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះ នៅ បណ្តោយ ផ្លូវជាតិ លេខ ៥៧ ស្ថិត ក្នុ ភូមិ អូរ តា ពុក ក្រោម សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។
បើ តាម សម្តី មិត្តភក្តិ ជន រង គ្រោះបាន ឲ្យ ដឹង ថា បុរស រង គ្រោះ មានឈ្មោះ ង៉ោ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅ ភូមិ ដូង ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ខណៈ ពួក គាត់ កំពុង ផឹកស្រា បៀរ ជាមួយ គ្នា ប្រមាណ ៤ ទៅ ៥ នាក់ ស្រាប់ តែជនរងគ្រោះបានឮ ដំណឹង ថា ប្រពន្ធ ឈឺពោះ សម្រាលកូន ទី ២ នៅ ឯ មន្ទីរពេទ្យ បង្អែក ខេត្ត ក៏ប្រញាប់ ជិះ ម៉ូតូម៉ាក សង់ កូរ៉េ ពណ៌ ប្រផេះ ពាក់ផ្លាក លេខ កំពង់ចាម 1A-7191 ដើម្បី ទៅ មើល ប្រពន្ធ ទាំង ខ្លួន ស្រវឹង ជោកជាំបើ ទោះបី មិត្តភក្តិ ហាមឃាត់ យ៉ាងណា ក៏ មិន ស្តាប់ ដែរ ។ឃើញ ដូចនេះមិត្តភក្តិ ម្នាក់ ក៏បាន ជិះ ម៉ូតូ តាម ពីក្រោយ ស្រាប់តែ ជួប រឿងអកុសល បែប នេះ តែ ម្តង ។

ចំណែក រថយន្ត ម៉ាកឡិច ស៊ី ស ៣៣០ ពណ៌ ស ពាក់ ផ្លាក លេខ ភ្នំពេញ AF-5040 បើកបរ ដោយ ឈ្មោះ វី រស់នៅ ក្រុងប៉ៃលិនបន្ទាប់ ពី កើតហេតុ រថយន្ត មិន បាន បើក ទៅ ណា ទេ គឺ ឈប់ នៅ នឹង ក ន្លែងដើម្បី ដោះស្រាយ ។ ក្នុង ហេតុការណ៍ នោះ ដែរនគរបាល ជំនាញ បាន ទៅ សម្រួល ចរាចរណ៍ វាស់វែង នឹង បាន បញ្ជាក់ ថា ម៉ូតូ គឺជា អ្នក បង្ក ព្រោះ ចូល ទៅ ខាង ផ្លូវ រថយន្ត ប្រហែល ជាង ១ ម៉ែត្រ ។

យោង តាម សាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា គេ ឃើញ ម៉ូតូ វ៉ា រថយន្ត ជិះ ស្របគ្នា ក៏ជ្រុល ទៅ បុក រថយន្ត ឡិច ស៊ី ស នោះ តែ ម្តង ។ ក្រោយ ពី ពិនិត្យ រួច សមត្ថកិច្ច បាន ឲ្យ សាច់ញាតិ ដឹក សព ទៅ គេហដ្ឋាន ដើម្បី រៀបចំ ធ្វើបុណ្យ តាម ប្រពៃណី ចំណែក រថយន្តត្រូវ សមត្ថកិច្ច យក ទៅ រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ក្រុងប៉ៃលិន ដើម្បី ដោះស្រាយ គ្នា ពេល ក្រោយ ៕

មតិយោបល់