កំពង់ធំៈ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩ នៅវេលាម៉ោង០៧និង៥០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើកស្ថិតនៅភូមិទួលចារ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
-ម្ចាស់ផ្ទះឈ្មោះ អឹុម សុខ ភេទប្រុស អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ ទួន ចន្ធូ អាយុ៣៣ឆ្នាំ ផ្ទះទំហំ០៤មx០៥មធ្វើអំពីឈើ ដំបូលប្រក់ស្លឹកត្នោត ជញ្ជាំងស័ង្កសី។
ខូចខាត: ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៤មx០៥ម និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ:មានអំពើហិង្សាក្នុងគ្រួសារប្តីផឹកស្រាស្រវឹងដុតផ្ទះខ្លួនឯង(ជនសង្ស័យរត់គេចខ្លួនបាត់)។
ករណីខាងលើរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរមិនបានចេញអន្តរាគមន៍នោះទេមូលហេតុរថយន្តទៅមិនរួច(ផ្លូវលិចទឹក)៕
មតិយោបល់