សៀមរាបៈ នៅវេលាម៉ោងប្រហែង ៤ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ អំទ្បុងពេលមានភ្លៀងធ្លាក់ខ្លាំង ស្ថិតនៅចំណុចបឹងទន្លេសាប សង្កាត់ចុងឃ្នាស់ ក្រុង/ខេត្តសៀមរាប មានករណីកាណូតបុកគ្នា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។
កាណូតតូចរងការខូចខាតទាំងស្រុង ចំណែកកាណូតធំ បើករត់គេចបាត់ រហូតមកទល់ពេលនេះ មិនទាន់អាចស្រាវជ្រាវ រកឃើញនោះទេ។
សពជនរងគ្រោះឈ្មោះ ស៊ា អាយុ ប្រមាណ ៤០ ឆ្នាំ ជាប្រជាការពារ ត្រូវរកឃើញក្នុងថ្ងៃដដែល គឺនៅវេលាម៉ោងប្រមាណ០៨ និង៣០ នាទីយប់ ចំណែកឯសាកសពក្មេងប្រុសម្នាក់ អាយុជាង ១០ឆ្នាំ ឈ្មោះ ស៊ុយ ទើបតែបានរកឃើញ កាលពីយប់ថ្ងៃទី ២៧ កញ្ញា ២០១៩ ដោយស្ថានភាពសព រងរបួសបោក ត្រូវក្បាលបាក់ដៃ និងជើង (ភាគីកាណូតតូច)។
សូមបញ្ជាក់៖ ជនរងគ្រោះទាំងពីរនាក់ មានបំណងទៅកាន់បិណ្ឌ នៅវត្តខ្សាច់ ហៅវត្តក្បាលជ្រោយ តែចៃដន្យជួបគ្រោះ ថ្នាក់តែម្តង៕
មតិយោបល់