ភ្នំពេញៈ យោងតមផេករបស់ រដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា រដ្ឋបាលខណ្ឌចំការមន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាៈ ពាក់ព័ន្ធនិងករណីពត៌មានចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹងរបស់សាលាវេស្ទើនអន្តរជាតិ (សាខាបឹងត្របែកទី១) អោយសិស្សានុសិស្សឈប់សម្រាករយៈពេល ០២ថ្ងៃ ដោយមូលហេតុមានការសង់រោងបិទផ្លូវ នៅមុខសាលា នាថ្ងៃទី ១១-១២ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល និងណែរនាំដល់សាលាមិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ គឺអោយចូលរៀនជាធម្មតាវិញ
សូមបញ្ជាក់ផងដែរថា មិនមានការបិតផ្លូវ នោះទេ ហើយសិស្សានុសិស្សចូលរៀនជាធម្មតា៕
មតិយោបល់