ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពីនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១១៦នាក់។
នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនទាំង ១១៦នាក់ ស្រី ២៩នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំ ឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ ( VOIP) តាមយន្តហោះពិសេសចំនួន ០២គ្រឿង ដោយមានការចូលរួមពី កម្លាំងសមត្ថកិច្ចរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន៕
មតិយោបល់