ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី ស្ថិតលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពញ3B-247 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានឈប់នៅចិញ្ចើមផ្លូវពីខាងកើត ពេលនោះក៏មានម៉ូតូមួយគ្រឿងមកបុកពីក្រោយតែម្តង ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ព្រឿង សុភាព ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិសំព័រ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរកសិករ(ស្លាប់នៅកន្លែងកើតហេតុ)ដែលបើកបរមកពីទិសខាងត្បូង។

សាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់