ព័ត៌មានជាតិ

ក្មេងស្រីអាយុ ៨ ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅស្រុកមុខកំពូល

កណ្ដាលៈ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង៥០នាទី នៅចំណុចក្នុងបរិវេណវត្តអន្លង់ស្លែង ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ ម៉ុន សុមិនា ភេទ ស្រី អាយុ ៨ ឆ្នាំមុខរបរសិស្ស រស់នៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
១.ខ្សែភ្លើងប្រវែង ២៣.៤០ម ទំហំ២×២,៥ មានស្នាមរលាត់០១កន្លែង មានឌុយចំនួន០១ និងព្រី ០១
មានរន្ធ០៤ ។
២.ដែកសរសៃមូលប្រវែង ២,១០ម មានទំហំ ០,៦លី ។
៣.ស្បែងជើងផ្ទាត់ចំនួន០១គូរ ពណ៌ស ខ្សែពណ៌ខៀវ។

ដំណើររឿង៖ កន្លងមកជនរងគ្រោះ ធ្លាប់មកលេងការដ្ឋាន ធ្វើស្ពានកងវិស្វកម្មប្រចាំ នៅវត្តភូមិ-ឃុំកើតហេតុ ។ លុះដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី ឈ្មោះសោម អ៊ាន់ បានដោតព្រីភ្លើងទៅម៉ូទ័របូមទឹកដូចសព្វ
ដង រហូតដល់ម៉ោង១៣ និង៥០នាទី ជនរងគ្រោះ បានមកលេងជាមួយកូនឈ្មោះ សឿន សុធារិទ្ធ នៅកន្លែងកើតហេតុ នៅពេលនោះខ្សែភ្លើងមានស្នាមរហែករលាត់ ហើយបានឆ្លងចរន្តភ្លើង មកដែកថ្នាំងអំពៅដែលគេ គរ ទុកធ្វើសសរស្ពានបន្តឆ្លងមកដែកមួយទៀតមានប្រវែង ២,១០ម ទំហំ ០៦លី បណ្ដាលឲ្យឆក់ជនរងគ្រោះ ដួលសន្លប់នៅនឹងកន្លែងដក
ចង្ការមាន់។ នៅពេលនោះឈ្មោះ សោម អ៊ាន់ បានឃើញ ក៏ឆោឡោ ស្រែកហៅឈ្មោះ សឿន សុធារិទ្ធ និងមានប្រជាពលរដ្ឋមកជួយដោយឈ្មោះ សឿន សុធារិទ្ធ បានលើកជនរងគ្រោះឡើងជិះម៉ូតូឌុប មិនស្គាល់ឈ្មោះ យកទៅពេទ្យឃុំសំបួរមាស ដើម្បីសង្គ្រោះជនរងគ្រោះ តែសភាពធ្ងន់ធ្ងរឈ្មោះ សឿន សុធារិទ្ធ ក៏នាំជនរង
គ្រោះមកមន្ទីរពេទ្យសុក្រមុខកំពូល ពេលមកដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ បន្ទាប់មកក្រុមគ្រួសារ បានយកសពជនរងគ្រោះមកផ្ទះវិញ។

ក្រោយពីបានទទួលព័ត៌មាននៅម៉ោង១៤ និង៣០នាទីថ្ងៃ ខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍និងជំនាញ រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យសាកសពឃើញ មានសា្នកស្នាមដូចខាង
ក្រោម៖
– ឆេះខ្លោចរលាត់ស្បែកលើកំភួនដៃខាងឆ្វេងប្រវែង០.៥ស.ម
– ឆេះខ្លោចស្បែកពោះខាងឆ្វេងរលាត់ប្រវែងបណ្ដោយ០.៨ សម និងទទឹង០.៣សម ។
-ក្រៅពីស្នាកស្នាមខាងលើ នៅលើខ្លួនសាកសពពិនិត្យ ពុំមានឃើញស្នាកស្នាមអ្វីទៀតទេ។ សន្និដ្ឋាន ៖ ករណីនេះ ជនរងគ្រោះពិតជាត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ។

សំណូមពររបស់ក្រុមគ្រួសារជនរងគ្រោះ ពុំបានប្ដឹងផ្ដល់អ្វីឡើយ ហើយសុំឲ្យម្ចាស់ការដ្ឋាន ជួយប្រាក់ចំនួន១០លានរៀល (ដប់លានរៀល) ដើម្បីធ្វើបុណ្យ៕

មតិយោបល់